រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ លេខាធិការរដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) ទីតាំងអគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន ល.គ.ជ.ប.ភ.។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ត្រីត្រូវខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធភាពការងារឱ្យស្របទៅនឹងស្ថាប័ន និងតាមយុគសម័យ បច្ចេកវិទ្យាឌីជីថល ខិតខំបំពេញការងារ តាមតួនាទី-ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។
ជាចុងបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការចំណុះ ល.គ.ជ.ប.ភ.ទាំងអស់ សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងពរសម្តេចសង្ឃជួនណាត បដិភាណៈ ព្រមទាំងពរសម្តេចតេជោ សន្តិភាព និងអភិវឌ្ឍនៈភាព កុំបីឃ្លៀងឃ្លាតឡើយ៕