សិក្ខាសាលាស្ដីពីការគ្រប់គ្រងតំហែទាំប្រព័ន្ធរាវរកវិទ្យុសកម្ម

0

ភ្នំពេញ: លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានសហការណ៍ជាមួយនឹងរដ្ឋបាលជាតិសន្តិសុខនុយក្លេអ៊ែរ និងការិយាល័យរាវរក និងរារាំងការរត់ពន្ធសារធាតុនុយក្លេអ៊ែរ (NSDD) នៃក្រសួងថាមពលសហរដ្ឋអាមេរិក រៀបចំសិក្ខាសាលាស្តីអំពីការគ្រប់គ្រងតំហែទាំប្រព័ន្ធរាវរកវិទ្យុសកម្ម្ម និងដើម្បីរក្សានិរន្តរភាពនៃការប្រើប្រាស់ រយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield ក្រោមអធិបតីភាព ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន លគជបភ និងលោក Ray Greenberg ជាអ្នកគ្រប់គ្រងប្រចាំប្រទេស ដែលសិក្ខាសាលានេះមានគ្រូបង្គោលមកពីសហរដ្ឋអាមេរិក និងសិក្ខាកាមចូលរួមមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម រួមទាំងអគ្គនាយកដ្ឋានគយនិងរដ្ឋាករវៀតណាម សរុបចំនួន ២០រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here