វគ្គបណ្តុះបណ្តាលស្តីពី “វិទ្យុសកម្ម និងនុយក្លេអ៊ែរសម្រាប់ការឆ្លើយតបក្នុងគ្រាអាសន្ន (I-RAD)”

0

រាធានីភ្នំពេញ: លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានសហការណ៍ជាមួយនឹងការិយាល័យ DOE/NNSA នៃគោលនយោបាយស្តីពីឧបទ្ទេវហេតុនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិទ្យុសកម្ម និងនុយក្លេអ៊ែរសម្រាប់ការឆ្លើយតបក្នុងគ្រាអាសន្ន (I-RAD)” រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (អគ្គស្នងការនគរបាលជាតិ) ក្រោមអធិបតីភាព ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន លគជបភ និងលោក Andrae Broock ប្រធានគណៈប្រតិភូតំណាងក្រសួងថាមពលសហរដ្ឋអាមេរិក ដែលវគ្គបណ្តុះបណ្តាលនេះមានគ្រូបង្គោលមកពីសហរដ្ឋអាមេរិក និងសិក្ខាកាមចូលរួមមកពីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សរុបចំនួន ២៦រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here