រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃ អង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹង អៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Michael Burnett គណៈប្រតិភូតំណាងស្ថាប័ន BIS-ASEAN របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅសាលប្រជុំ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (អគ្គស្នងការនគរបាលជាតិ)៕