លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលារាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៣ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានដឹកនាំប្រតិភូ ចុះទៅផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលារាជធានីភ្នំពេញ។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ១៤:០០ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន ។

សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា រួមមាន ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងខណ្ឌ សង្កាត់ និង ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ចំណុះរាជធានីភ្នំពេញ សរុប ចំនួន ២៨០នាក់ (ស្រី ៣១ នាក់)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមនូវការទទួលខុសត្រូវ ក្នុងការរៀបចំសម្របសម្រួល និង នីតិវិធីនានា ការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដារឡើងវិញ នៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង។ នៅក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវ កម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករ អាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។

អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង១៧:00 ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here