នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ បានបេីកវគ្គបណ្តុះបណ្តាលស្តីអំពី ការរៀបចំផែនការសមយុទ្ធ ក្រោមអធិបតីភាព ឯកឧត្តម គឹម នាន អនុប្រធាន ល.គជបភ

0

ថ្ងៃច័ន្ទ ១១កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក នាយកដ្ឋាន ការពារហេដ្ឋារចនាសម្ព័ន្ធ បានប្រជុំពិភាក្សាស្តីអំពី ការអភិវឌ្ឍន៍ការងារសមយុទ្ធ ក្រោមអធិបតីភាព ឯកឧត្តម គឹម នាន អនុប្រធាន ល.គជបភ ទទួលបន្ទុកនាយកដ្ឋានផ្ទាល់។ លោក ម៉ី សាម៉ុន ប្រធាននាយកដ្ឋាន រួមទាំងអនុប្រធាននាយកដ្ឋាន ប្រធាន- អនុការិយាល័យ និងមន្ត្រីទាំងអស់របស់ DIP បានចូលរួមពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញរបស់គ្រូបង្គោល ទាក់ទងនឹងមេរៀនចំនួន ៣ ក្នុងចំណោមមេរៀនទាំង៨ នៅសាលប្រជុំ ល.គជបភ ទីតាំងពោធ៍ចិនតុង។ ហើយនៅថ្ងៃទី២ នៃការប្រជុំពិភាក្សា និងស្តាប់ការធ្វេីបទបង្ហាញរបស់គ្រូបង្គោល ទាក់ទងនឹងមេរៀនទាំង៨ ស្តីអំពី ការរៀបចំផែនការសមយុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here