នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ល.គជបភ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអស់លោកលោកស្រីជាអនុប្រធាន សមាជិក ប្រធាន អនុប្រធាននាយកដ្ឋានចំណុះ និងមន្ត្រីជំនាញមួយចំនួនផងដែរ។