នៅថ្ងៃព្រហស្បតិ៍ ១៤កើតខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គជបភ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំប្រចាំខែដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ល.គជបភ ឯកឧត្តម សមាជិក លោក លោកស្រីជាប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមួយចំនួន។ កិច្ចប្រជុំនេះមានរៀបចំឡើងដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១- បូកសរុបរបាយការណ៍លទ្ធផលការងាររបស់ ល.គជបភ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅបន្ត
២-ផែនការបោះពុម្ពសៀវភៅ លទ្ធផលការងាររបស់ ល.គជបភ ប្រចាំឆ្នាំ ២០២៣
៣-ផែនការផ្សព្វផ្សាយសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយនិងសាមគ្គីភាព៕