សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ក្រោមអតិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន​ លគជបភ

0

នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
លេខាធិការដ្ឋាន នៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអតិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន​ លគជបភ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កិត្តិនីតិកោសល​បណ្ឌិត​ទេសរដ្ឋមន្រ្តី​ ឱម​ យ៉ិនទៀង​ ក្នុងនោះមានការចូលរួមពីសមាសភាពថ្នាក់ដឹកនាំ សមាជិក លគជបភ ចំនួន ១៩ រូប (ស្រី ២រូប) សិក្ខាសាលានេះផ្ដោតលើការពង្រឹងសមត្ថភាពដល់សិក្ខាកាម ដើម្បីស្វែងយល់អំពីការដឹកនាំ បញ្ជា ការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់អំពើភេរវកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here