សិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុងស្តីពី «ការបញ្ជ្រាបការយល់ដឹងសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន លគជបភ

0

នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុងស្តីពី «ការបញ្ជ្រាបការយល់ដឹងសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន លគជបភ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ។ សិក្ខាសាលានេះផងដែរក៏បានការចូលរួមឧទ្ទេសនាមពីអនុប្រធាន លគជបភ ចំនួន ៣ រូប រួមមាន ឯកឧត្តម អ៉ឹង អៀង ឯកឧត្ដម ឈួន ចាន់ថន និងឯកឧត្តម គឹម នាន ដែលក្នុងនោះមានសិក្ខាកាមចូលរួមចំនួន ៣ នាយកដ្ឋាន រួមមាន នាយកដ្ឋាន ព័ត៌មានបច្ចេកវិទ្យា នាយកដ្ឋាន ចារកម្ម និងស៊ើបអង្កេត និងនាយកដ្ឋានពិសេស សរុប ចំនួន ៥៥ រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here