សិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុងស្តីពី «ការបញ្ជ្រាបការយល់ដឹងសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន លគជបភ

0

ថ្ងៃចន្ទ ៦កើត ខែមីគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយផ្ទៃក្នុងស្តីពី «ការបញ្ជ្រាបការយល់ដឹងសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន លគជបភ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ។

សិក្ខាសាលានេះផងដែរក៏បានការចូលរួមឧទ្ទេសនាមពីអនុប្រធាន លគជបភ ចំនួន ៣ រូប រួមមាន ឯកឧត្តម អ៉ឹង អៀង ឯកឧត្ដម ឈួន ចាន់ថន និងឯកឧត្តម គឹម នាន ដែលក្នុងនោះមានសិក្ខាកាមចូលរួមចំនួន ២ នាយកដ្ឋាន រួមមាន៖ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ សរុប ចំនួន ៣៧រូប (ស្រី ចំនួន ១០រូប)៕

LEAVE A REPLY

Please enter your comment!
Please enter your name here