នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មបានទទួលជួបជាមួយគណៈប្រតិភូ បេសកកម្មផ្តល់សេវាកម្មប្រឹក្សាយោបល់សន្តិសុខលើសន្តិសុខនុយក្លេអ៊ែរ (INSServ) សម្រាប់បេសកកម្មនៅប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៉ឹង អៀង អនុប្រធាន លគជបភ និងរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលក្នុងនោះក៏មានស្ថានពាក់ព័ន្ធសំខាន់ៗចូលរួម រួមមាន ក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរជាតិអាវុធគីមី ដើម្បីពិភាក្សាទៅលើ ម៉ូឌុលទី២ និងម៉ូឌុលទី៣ នៃបេសកកម្មនេះ៕