កិច្ចប្រជុំបញ្ចប់នៃបេសកកម្មផ្តល់សេវាកម្មប្រឹក្សាយោបល់លើសន្តិសុខនុយក្លេអ៊ែរ (INSServ Mission) នៅកម្ពុជា

0

សៀមរាប: ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹង អៀង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជារដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានដឹកនាំកិច្ចប្រជុំបញ្ចប់បេសកកម្មផ្តល់សេវាកម្មប្រឹក្សាយោបល់លើសន្តិសុខនុយក្លេអ៊ែរនៅម្ពុជា ដោយទទួលបានជោគជ័យ និងមានលទ្ធផលជាផ្លែផ្កា បន្ទាប់ពីកិច្ចប្រជុំពិភាក្សារយៈពេល ១២ថ្ងៃ និងទស្សនៈកិច្ចស្ថាប័នពាក់ព័ន្ធសំខាន់ៗដូចជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (SNCTC) អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PPIA) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមីនៅខេត្តកំពង់ឆ្នាំងនៃអាជ្ញារជាតិអាវុធគីមី៕

LEAVE A REPLY

Please enter your comment!
Please enter your name here