វគ្គបណ្តុះបណ្តាលស្តីអំពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិនូវហិរញ្ញប្បទាននៃការរីកសាយអាវុធមហាប្រល័យ របស់គម្រោង EU-P2P

0

ភ្នំពេញ៖ លគជបភ សហការណ៍ និងសម្របសម្រួលជាមួយនឹងគម្រោង EU-P2P រៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិនូវហិរញ្ញប្បទាននៃការរីកសាយអាវុធមហាប្រល័យ នាថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋរដមន្រ្តី ឱម យ៉ិនទៀង និងលោក LUIS Catibayan ជាអ្នកសម្របសម្រួលកម្មវិធី EU-P2P ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកសិក្ខាកាមចូលរួម ចំនួន ២២រូប មកពីក្រសួងស្ថានប័នចំនួន ២១ រួមមាន៖ ១. តំណាងលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម ២. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣. តំណាងក្រសួងយុត្តិធម៌ ៤. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៥. តំណាងក្រសួងពាណិជ្ជកម្ម ៦. តំណាងក្រសួងបរិស្ថាន ៧. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨. តំណាងធនាគារជាតិនៃកម្ពុជា ៩. តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ១០. តំណាងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ១១. តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ១២. តំណាងអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ១៣. តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ១៤. តំណាងអគ្គនាយកដា្ឋនគយ និងរដ្ឋាករកម្ពុជា ១៥. តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ១៦. តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ១៧. តំណាងអគ្គនាយកដ្ឋាននៃនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំ ១៨. តំណាងនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ១៩. តំណាងនិយ័តករមូលបត្រកម្ពុជា ២០. តំណាងនាយកដ្ឋានកណ្តាលសន្តិសុខ ២១. តំណាងនិយ័តករគណនេយ្យ និងសវនកម្ម ហើយក្នុងឱកាសនេះ ផងដែរ ក៏មានអ្នកជំនាញមកពីសហគមន៍អ៊ឺរ៉ុបចូលរួមធ្វើបទបង្ហាញផ្ទាល់ និងអនឡាញផងដែរ។

ជាចុងក្រោយ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន លគជបភ និងលោក បណ្ឌិត Sylvain Paile-Calvo នាយកបច្ចេកទេសនៃគម្រោង EU-P2P បានផ្តល់នូវកិត្តិយសចូលរួម ថ្លែងសន្ទរកថាបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here