ឯកឧត្តម អ៉ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ល.គ.ជ.ប.ភ. ទទួលជួបសំដែងការគួរសមជាមួយលោក Benjamin Lee តំណាងក្រសួងថាមពលសហរដ្ឋអាមេរិក

0

 

ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ល.គ.ជ.ប.ភ. អមដោយ ឯកឧត្តម ចាន់ ពិសិដ្ឋ សមាជិក ល.គ.ជ.ប.ភ. លោក សាយ ភីរុណ លោក ងួន ណារិទ្ធ និងលោក ឆាយ ពិសិដ្ឋ ទទួលជួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយលោក Benjamin Lee អ្នកគ្រប់គ្រងគម្រោងរាវរកសារធាតុវិទ្យុសកម្មប្រចាំប្រទេសកម្ពុជា និងលោក Jason Brock ប្រធានផ្នែកតំហែទាំ និងនិរន្តរភាព ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម RPM តំណាងក្រសួងថាមពលសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹង អៀង និងតំណាងក្រសួងថាមលសហរដ្ឋអាមេរិក បានពិភាក្សាការងារ និងវឌ្ឍនភាពលើការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here