នារសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន ល.គ.ជ.ប.ភ. បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធការងារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ល.គ.ជ.ប.ភ. រួមមាន ឯកឧត្តម ទ្រី ត្រាយ ឯកឧត្តម ឈួន ចាន់ថន និងឯកឧត្តម គឹម នាន រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ឯកឧត្តម លោក លោកស្រី ជាប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេសមួយចំនួនផងដែរ។
កិច្ចប្រជុំ នេះផ្តោតលើលទ្ធផលការងារដែលសម្រេចបាន និងទិសដៅបន្ត សម្រាប់ការងារពាក់ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយកិច្ចប្រជុំបានបញ្ចប់នៅម៉ោង ១៧:០០ ថ្ងៃខែឆ្នាំដដែល ដោយក្តីសោមនស្សរីករាយបំផុត៕




















