==========================
នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អុឹង អៀង ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ. លោកជំទាវ យុិនទៀង ពុទ្ធិរស្មី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក ល.គ.ជ.ប.ភ. លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

























