ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល. គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា  និងទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ2025 របស់ ល.គ.ជ.ប.ភ.

0

==========================

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ.តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម នាន អនុប្រធាន ល.គ.ជ.ប.ភ. ឯកឧត្តមឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ឯកឧត្តមឧត្តមសេនីយ៍ឯក​ ភ័ក្រ​ វ៉ាន់ឌី​ ឯកឧត្តម ភន បូរ៉ាមី ឯកឧត្តម​ ប៉ឹល​ ច័ន្ទវីរ:​ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក ល.គ.ជ.ប.ភ.  ប្រធាន/អនុប្រធាននាយកដ្ឋាន រួមនឹងមន្ត្រីជំនាញ។

កិច្ចប្រជុំនេះ ក្រោមរបៀបវារ: ចំនួន២ (1) របាយការណ៍លទ្ធផលការងារប្រចាំខែតុលា  និងទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ2025 និង(2) បញ្ហាផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងនូវការចូលរួម អបអរសាទរ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា – ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលភិបាលកម្ពុជា  ក្រោមយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម”។

LEAVE A REPLY

Please enter your comment!
Please enter your name here