នាថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹកបានអញ្ជើញជាអធិបតីភាពដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សិរីបុត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោកអភិបាល អភិបាលរង ប្រធានការិយាល័យ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលក្រុងកំពត នៅសាលប្រជុំ សាលាក្រុងកំពត អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
-ការបង្ការ (Prevention)
-ការឆ្លើយតប (Response)
-ការស្តារឡើងវិញ (Recovery)។
ជាពិសេស ឯកឧត្តម ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង។ តែបេីក្នុងករណីមានឧបទ្ទវហេតុកេីតឡេីងអង្គភាពនីមួយៗដឹងនឹងអនុវត្តឲត្រូវតាមការងារស្នូលរបស់ខ្លួន។ ឯកឧត្តមគណៈអធិបតីបានលេីកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “ការប្រឆាំងនឹងអំពើភេរវកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហេសរបស់ខ្លួនឯង” និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារឺយ៉ូ ឫយថាហេតុអាក្រក់ណាមួយកើតឡើង”។
























