“ការប្រឆាំងនឹងអំពើភេរវកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហេសរបស់ខ្លួនឯង”​ នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។

0

ក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់​ដេីម្បីកម្ពុជាគ្មានភេរវកម្ម​ នាព្រឹកថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥​ ល.គ.ជ.ប.ភ.​ បន្តសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ចំណុះរដ្ឋបាលក្រុងបូកគោ​ កម្មវិធីនេះដឹកនាំដោយ
ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សិរីបុត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោកស្រីអភិបាល​ នៃគណៈអភិបាលក្រុងបូកគោ។ អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
​ -​ការបង្ការ (Prevention)
​ -ការឆ្លើយតប (Response)
​ -ការស្តារឡើងវិញ (Recovery)​។
ជាពិសេស​ ឯកឧត្តម​ ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង​។ តែបេីក្នុងករណីមាន​ឧបទ្ទវហេតុ​កេីតឡេីងអង្គភាពនីមួយៗដឹងនឹងអនុវត្តឲត្រូវតាមការងារស្នូលរបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here