ក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់ដេីម្បីកម្ពុជាគ្មានភេរវកម្ម នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ល.គ.ជ.ប.ភ. បន្តសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទឹកឈូ កម្មវិធីនេះដឹកនាំដោយ
ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សិរីបុត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពត លោកអភិបាលរង នៃគណៈអភិបាលស្រុកទឹកឈូ។ អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
-ការបង្ការ (Prevention)
-ការឆ្លើយតប (Response)
-ការស្តារឡើងវិញ (Recovery)។
ជាពិសេស ឯកឧត្តម ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង។ តែបេីក្នុងករណីមានឧបទ្ទវហេតុកេីតឡេីងអង្គភាពនីមួយៗដឹងនឹងអនុវត្តឲត្រូវតាមការងារស្នូលរបស់ខ្លួន។
























