ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានឲ្យដឹងកាលពីល្ងាចថ្ងៃពុធ ទី២៩ ខែកក្កដា ថា យ៉ាងហោចណាស់ប៉ូលិស ៧នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមសកម្មប្រយទ្ធបានវាយប្រហារលើបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសនៅស្រុកហានហ្កូ (Hangu) ភាគខាងជើងខេត្តខាយប័រ ផាកថុនវ៉ា។
លោក ថារ៉ីក ហាប៊ីប(Tariq Habib) អធិការស្រុក បានប្រាប់សារព័ត៌មានក្នុងស្រុកថា កងកម្លាំងសន្តិសុខបានបាញ់តបវិញ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធ ៨នាក់ និង ៦នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសបានឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតនៅតែបន្តនៅក្នុងតំបន់ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលអាចនៅសេសសល់។ រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦(ភេរវកម្មវាយប្រហារ)










