ក្នុងគោលបំណងបង្កើននូវការយល់ដឹង និងបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបបត្តិការរួមរវាងស្ថាប័ន មន្ទីរពាក់ព័ន្ទនានាចំណុះ ខេត្ត ក្នុងការបង្កា ការពារ ឆ្លើយតប និងស្តារ ស្ថានភាពឡើងវិញ ក្នុងខបទូវហេតុភេរវកម្មនោះ លេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិប្រឆាំងភេរវកម្មបានចុះផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងពី សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ស្របតាមផែនការសកម្មភាពរបស់ខ្លួន សំរាប់ឆ្នាំ ២០១៣-២០១៤ ក្នុងការសំរេចឲ្យបានដល់គោលដៅទាំង២៤ រាជធានី / ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
១. សំរាប់ខេត្តព្រះសីហនុ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឳម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អមដំណើរដោយ
[list type=”check”]
- លោក ស សេរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ
- លោក ប៉ិល ច័ន្ទវីរះ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
- លោក ញ៉ែម សុដែឡា ប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ
- លោក ឈុន សុជាតិ អនុប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ
[/list]
បានចុះផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងពី សៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានការចូលរួមពីឯកឧត្តម សំ សំអាត អភិបាលខេត្តស្តីទី (ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្យោង សារ៉ាត់) រួមទាំងឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីទុទូកាល័យ ប្រធានមន្ទីពាក់ព័ន្ធនានាចំណុះខេត្តក៏ដូចជាតំណាងពីស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ បញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត សាខាតយ និង រដ្ឋាករ សាខាពន្ឋដារ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និង អង្គភាពនានាជាច្រើនទៀត។