ក្រោមជំនួយឧបត្តមពីរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្មត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ ICT Expert Training Program ដែលរៀបចំឡើងដោយ KISA (Korea Internet Security Agency) ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៧ថ្ងៃ គឺពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសណ្ឋាគារ Seoul Palace ក្រុង Seoul សាធារណៈរដ្ឋកូរ៉េ។ គោលបណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីចែលរំលែកព័ត៌មាននិងបទពិសោធន៍គ្នាអំពីវិស័យ ICT នៃប្រទេសនីមួយៗ និងស្វែងយល់អំពីការសិក្សា ការបង្កើតប្លង់មេនៃវិស័យ ICT (ICT Master Plan) របស់សាធារណៈរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញ និងជាអ្នកដឹកនាំផ្នែក ICT ចំនួន ២១រូប មកពីប្រទេសចំនួន ២០ ចំណែកកម្ពុជាយើងវិញគឺចូលរួមដោយ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃ លគជបភ៕