ចាប់ខ្លួនជនជាតិភាគតិចអ៊ូសបេគី៣នាក់ពីបទសម្លាប់ព្រះគ្រូជនជាតិជ្វីហ្វ

0

ប្រទេសតួកគី៖ ភ្នាក់ងារចារកម្ម និងប៉ូលិសតួកគីបានចាប់ខ្លួនជនជាតិភាគតិចអ៊ូសបេគ ៣នាក់ ក្នុងទីក្រុងអ៊ីស្តង់ប៊ុលពីបទសម្លាប់ជនស៊ីវិលជនជាតិមូលដូអ៊ីស្ត្រាអែលដែលរស់នៅក្នុងប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមប្រភពពីតួកគីប្រាប់ឱ្យដឹងនៅថ្ងៃអង្គារនេះ។

ប្រភពពីតួកគីបាននិយាយថា ការចាប់ខ្លួនត្រូវបានធ្វើឡើងតាមសំណើររបស់ប្រទេសអារ៉ាប់រួម ដោយសារជនជាតិអ៊ូសបេគ៣នាក់បានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីគេអះអាងថាអ្នកទាំង៣នាក់ជាជនដៃដល់នៃអំពើឃាតកម្ម។

ភ្នាក់ងារចារកម្ម និងប៉ូលិសតួកគី បានចាប់ផ្តើមប្រតិបត្តិការសម្ងាត់មួយយ៉ាងឆាប់រហ័សដើម្បីចាប់ខ្លួនជនសង្ស័យទាំងនោះ ដោយបានតាមដានជើងហោះហើរ និងតាមឃ្លាំមើល បន្ទាប់ពីពួកគេបានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល។

រថយន្តតាក់ស៊ីដឹកជនសង្ស័យបានឈប់ដើម្បីត្រួតពិនិត្យចរាចរណ៍ ហើយពួកគេត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័ណទៅប្រទេសអារ៉ាប់រួម (UAE)។

គួររំលឹកផងដែរថា លោក ហ្ស្វ៊ី ខូហ្កាន ដែលជាអតីតទាហានអ៊ីស្រាអែល គឺជាព្រះគ្រូ(សាសនាយូដា) និងជាបេសកជននៃចលនាសាសនាជ្វីហ្វ ឆាបាដ (Chabad) ក្នុងប្រទេសអារ៉ាប់រួម។

ភ្នាក់ងារចារកម្ម និងអាជ្ញាធរសន្តិសុខអារ៉ាប់រួម បានរកឃើញសាកសពលោក ខូហ្កាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលមានរយៈពេល៣ថ្ងៃបន្ទាប់ពីព្រះគ្រូបាត់ខ្លួន។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក ខូហ្កាន ត្រូវបានសម្លាប់នៅក្នុង“ឧប្បត្តិហេតុភេរវកម្មលើលទ្ធិប្រឆាំងពួកជ្វីហ្វដ៏សាហាវយង់ឃ្នង” ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here