សុវត្ថិភាពទិន្នន័យ និងការបង្កើតប្រព័ន្ធទប់ស្កាត់នឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា

0

ភ្នំពេញៈ ក្រោមកិច្ចសហប្រតិបត្តការណ៍រវាយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ​បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ស្ថានសាធារណរដ្ឋកូរ៉េ និង Korea Internet Security Agency (KISA) បានប្រារព្វអង្គសិក្ខាសាលាមួយឡើងក្រោមប្រធានបទ សុវត្ថិភាពទិន្នន័យ និងការបង្កើតប្រព័ន្ធទប់ស្កាត់នឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។ អង្គសិក្ខាសាលានេះបានប្ររព្វឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារ Le Royal Phnome Penh និងមានការអញ្ជើញចូលរួមយ៉ាងច្រើនអំពីស្ថាប័នពាក់ព័ន្ធនានា​របស់​កម្ពុជា រួមទាំងលេខាធិការរដ្ឋានគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម។ នៅក្នុងពិធីនោះផងដែរ មានការបកស្រាយអំពីផលលំបាក ការរៀបចំប្លង់មេដើម្បីគ្រប់គ្រងវិស័យ ICT នៅកម្ពុជា ការវិវឌ្ឍន៍នៃវិទ្យាសាស្ត្របច្ចុប្បន្នរបស់ពិភពលោក ការទប់ទល់ ការការពារ និងការដោះស្រាយទៅនឹងបទល្មើសលើប្រព័ន្ធ Internet ពីសំណាក់វាគ្មិនរបស់កម្ពុជា និងវាគ្មិនដ៏ជំនាញមកពីប្រទេសកូរ៉េ។

 

01 02