ប្រតិភូរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា ចូលរួមក្នុងសិក្ខាសាលានៅទីក្រុងហុងកុង ស្តីពីការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធខុសច្បាប់នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ

0

ហុងកុង – ប្រតិភូរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ២០១៣ បានចូលរួមសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តនៃការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និងការគ្រប់គ្រងការនាំចេញដែលមានការចូលរួមពីតំណាងចំនួនជាង រូប មកពីប្រទេសមួយ ចំនួនដូចជា កម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន និងតំណាងរបស់អង្គការសហប្រជាជាតិ ។

ក្នុងសិក្ខាសាលានេះមានវាគ្មិនជាអ្នកជំនាញៗបានផ្តល់នូវបទឧទ្ទេសនាមស្តីពីខ្លឹមសារនិងគោលបំណងនៃគំរោង ហើយប័ដតារប្រទេសមួយចំនួននៅក្នុងតំបន់ក៏បានចែករំលែកពីបទពិសោធន៍ល្អនៃការអនុវត្តរួមមានទាំងច្បាប់ដែលពាក់ពន្ធ័ ការបង្កើតក្រុមការងារអនុវត្ត ការបណ្តុះបណ្តាល ក៏ដូចជាការបំពាក់ឧបករណ៍ចាំបាច់នានាផងដែរ។

01 02