នៅព្រឹកថ្ងៃសុក្រទី ២៤ ខែមករា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គ.ជ.ប.ភ មានការផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជូនដល់មន្រ្តីនៃនាយកដ្ឋានការ
ពារហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមជាអធិបតីពីលោក ប្រធាននាយកដ្ឋានការពារ
ហេដ្ឋារចនាសម្ព័ន្ធ។លោកប្រធាននាយកដ្ឋានបានលើកឡើងថាសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ គឺមានសារះសំខាន់ ណាស់សំរាប់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ហើយ លោកប្រធានសំណូមពរអោយមន្រ្តីទាំងអស់បន្ទាប់ពីចូលរួមស្តាប់ការធ្វើបទបង្ហាញនៅថ្ងៃនេះសូម អោយបន្តយកចិត្តទុកដាក់សិក្សាបន្ថែមទៀត អោយបានជាប់ជាប្រចាំនៅលើ សៀវភៅផែនការជាតិនេះ។ នៅក្នុងការធ្វើបទបង្ហាញផ្សព្វផ្សាយនេះ ក៏មានការ បញ្ចាំងនូវភាពយន្តឯកសារ ស្តីអំពីលេខាធិការដ្ឋាន គ.ជ.ប.ភ ជូនដល់មន្រ្តីបាន ទស្សនា និង ស្វែងយល់ផងដែរ។