កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅវ៉េសបេង

0

ក្រុងរ៉ាម៉ាឡា៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទី​ន​២នាក់ត្រូវបានសម្លាប់​នៅថ្ងៃអង្គារដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅទីក្រុងខាលឃីលយ៉ាភាគខាងកើតតំបន់វ៉េសបេង។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡាហបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែល​បាន​បាញ់ប្រហារទៅលើបុរស២នាក់​ដែលគេស្គាល់អត្តសញ្ញាណបានថាជាលោក មូហាមិដ អាស្ហកា អាយុ៣២ឆ្នាំ និងលោក ឌីអា សាលមី អាយុ៣១ ឆ្នាំនៅក្បែរតំបន់ស៊ូហ្វីន ហើយសាកសពរបស់ពួកគេបានបញ្ជូនទៅដល់មន្ទីពេទ្យរដ្ឋខាលឃីលយ៉ា។

កាកបាទក្រហមប៉ាឡេស្ទីនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិករបស់ពួកគេ បានបញ្ជូនសាកសពទាំង២ទៅដល់មន្ទីពេទ្យ។

កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។ ទោះជាយ៉ាងណា​ អ៊ីស្រាអែលជាញឹកញាប់​តែងតែពណ៌នាថាការវាយឆ្មក់នៅក្នុងតំបន់វ៉េសបេងជា“ប្រតិបត្តិការប្រឆាំងភេរវកម្ម”  ដែលមានគោលបំណងសំដៅទៅលើបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

យោងតាមប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា តំបន់វ៉េសបេងបានប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងរយៈពេលនោះជនជាតិប៉ាឡេស្ទីនមិនតិចជាង៨១០នាក់ត្រូវបានសម្លាប់ដោយ​ការបាញ់ប្រហារ និងការបាញ់គ្រាប់ផ្លោងរបស់កងទ័ពអ៊ីស្រាអែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here