ភ្នំពេញ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រុមការងារ CBRN Team ដែលមានសមាសភាពពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងរាជរដ្ឋាភិបាលកម្ពុជា បានបន្តការពិភាក្សាជាមួយនឹងតំណាងរបស់ UNICRI អ្នកជំនាញផ្នែក CBRN និង OPCW លើសេចក្តីព្រាងផែនការសកម្មភាព CBRN ជាតិ។
ជាសកម្មភាពបន្តពីថ្ងៃម្សិលមិញនេះ ក្រុមការងារបានពិភាក្សាបន្តលើ ជំហានសំរាប់ពង្រឹងសមត្ថភាព CBRN ថ្នាក់ជាតិ ដោយបានលើកឡើងពីជំហានសម្រាប់ការងារជាបន្ត ជារួមគឺការបន្តស្វែងរកការគាំទ្រនៃការកសាងធនធានមនុស្ស ការបង្កើនសមត្ថភាពរបស់ក្រុម CBRE Unit ការបង្កើតនិងហ្វឹកហ្វឺនដល់ក្រុម CBRN Expert Team នាពេលខាងមុខ និងការបង្កើនសមត្ឋ
ភាពរបស់បណ្តារមន្រ្តីនៃស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា សំដៅបំពេញកង្វះខាត នៃការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ។ ការពង្រឹងច្បាប់ និងបទបញ្ញត្តិបន្ថែមនានា ដែលកម្ពុជាអាចមានការខ្វះចន្លោះដូច ជាការពង្រឹងបន្ថែមលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត… ជាដើម។