ការិយាល័យសុវត្ថិភាពទទួលបានការសរសើរពីថ្នាក់ដឹកនាំ

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ លោក​ ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំ និងមន្រ្តីចំណុះការិយាល័យសុវត្ថិភាព។ កិច្ចប្រជុំនោះផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនគឺ៖
១. ការជម្រុញ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីទាំងអស់តាមរយៈការបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ពោលគឺអ្នកចេះច្រើន បង្រៀអ្នកចេះតិច និងការបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗជាមួយស្ថាប័នខាងក្រៅ។
​ ២. ការលើកផែនការការងារ និងការអនុវត្តការងារប្រចាំខែ តាមផែនការដែលបានកំណត់
៣. ត្រួតពិនិត្យការងារដែលបានអនុវត្តនាពេលកន្លង និងដោះស្រាយនូវបញ្ហារាំងស្ទះ ពេលអនុវត្តការងារ
៤. ការប្រតិបត្តិការងារតាមទម្រង់រដ្ឋបាល និងរបបរាយការណ៍ជូនថ្នាក់ដឹកនាំ
៥. ទិសដៅការងារដែលត្រូវបំពេញសម្រាប់ខែមីនា ខាងមុខ

នាចុងបញ្ជប់ លោកប្រធាននាយកដ្ឋានក៏បានពាំនាំនូវការសួរសុខទុក្ខ និងការលើកសរសើរអំពីស្នាដៃរបស់ការរិយាល័យ​ដែលបានអនុវត្តយ៉ាងរលូនប្រកបដោយផ្លែផ្កានាពេលកន្លងមក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់ឲ្យបន្ត​សកម្មភាពដ៏ល្អនេះបន្តទៀត ជាពិសេសគឺការសាមគ្គីផ្ទៃក្នុង។

01020304