លគជបភ បើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីរបស់ខ្លួន លើជំនាញរដ្ឋបាល និងលេខាធិការ

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃទី ២ ដែលឯកឧត្តម ឈួន ចាន់ថន សមាជិកលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម ចាប់ផ្តើមវគ្គហ្វឹកហ្វឺនអប់រំផ្ទៃក្នុងជំនាញរដ្ឋបាល និងលេខាធិការដល់មន្រ្តីចំណុះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។
ក្រោយពីបានទទួលនូវការណែនាំពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដើម្បីបង្កើននូវប្រសិទ្ធិភាពនៃការអនុវត្តន៍ការងារ និងបង្កើននូវប្រភពធនធានមនុស្ស និងធនធានអនុវត្តន៍ពិតរបស់លេខាធិការដ្ឋាន ឯកឧត្តម ឈួន ចាន់ថន បានរំលែកនូវពេលដ៏មមាញឹក និងចំណេះដឹង របស់ឯកឧត្តមមកដល់មន្រ្តីនៃនាយកដ្ឋានចំណុះនូវជំនាញរដ្ឋបាល និងលេខាធិការនេះ ។ មន្រ្តីជាសិក្ខាកាមមានការពេញចិត្ត និងបានយកចិត្តទុកដាក់លើការសិក្សាដ៏មានសារៈសំខាន់នេះ គ្រប់ៗគ្នា៕