ឯកឧត្តម អ៊ឹង អៀង ចុះពង្រឹងខ្លឹមសារសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដល់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នាយកដ្ឋានការពារហេដ្ឋារចនាសម្ពន្ធ័ របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបង្កើនការយល់ដឹងផ្ទៃក្នុងរបស់ខ្លួនផ្នែកសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការចូលរួមធ្វើបទបង្ហាញ ពីមន្រ្តីចំណុះរបស់នាយកដ្ឋានការពារហេដ្ឋារចនាសម្ពន្ធ័ និងមានការចូលួរមអង្កេត និងលើកទឹកចិត្តពី ឯកឧត្តមអ៉ឹង អៀង សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។
ក្រោមការដឹកនាំរបស់ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ពន្ធ័ នាព្រឹកនេះដែរ មន្រ្តីចំនួន ០៣ រូប ត្រូវបានធ្វើបទបង្ហាញមិត្តរួមនាយកដ្ឋាននាពេលព្រឹកនោះ ហើយទទួលបាននូវការសាទរ និងការផ្តល់នូវមតិកែលំអរបន្ថែម លើបច្ចេកទេស និងការយល់ដឹងពីខ្លឹមសាររួមរបស់សៀវភៅផែនការជាតិប្រឆាំងភេរវកម្មពីសំណាក់ឯកឧត្តមអ៊ឹង អៀង ផងដែរ។
ការប្រជុំបង្កើនការយល់ដឹងផ្ទៃក្នុងបានបញ្ចប់ប្រកបដោយភាពរីករាយ និងមោទនភាពនៃការរីកចំរើនរបស់នាយកដ្ឋាន ការពារហេដ្ឋារចនាសម្ពន្ធ័នាពេលថ្មីៗនេះ៕

01

02