មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅប្រទេសម៉ុងតេណេហ្គ្រោ

0

ប្រទេសម៉ុងតេណេហ្គ្រោ៖ សារព័ត៌មានជាតិ RTCG បានរាយការណ៍ថា មនុស្ស៧នាក់ក្នុងនោះមានក្មេង២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃពុធនៅសេទីនជេដែលជាតំបន់ប្រជុំជនមួយស្ថិតនៅភាគនិរតីប្រទេសម៉ុងតេណេហ្គ្រោ។

របាយការណ៍ព័ត៌មានមានខ្លឹមសារបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៣រសៀលដែលត្រូវបានគេរាយការណ៍ថាចាប់ផ្តើមឡើងដោយការប្រឈមមុខដាក់គ្នាដោយហិង្សានៅហាងកាហ្វេមួយកន្លែងនៅក្នុងតំបន់។

RTCG បានបន្ថែមថា ក្មាន់កាំភ្លើងមានឈ្មោះថា អេស៊ីអូ ម៉ាធីនូវិក មានអាយុ ៤៥ឆ្នាំ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ ប៉ូលិសបានពណ៌នាស្ថានភាពនេះថាជា ឧប្បត្តិហេតុដាច់ដោយឡែក ហើយមិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធនោះទេ។ ពួកគេបានពង្រាយកម្លាំងអង្គភាពពិសេសនៅទីតាំងដែលសង្ស័យ និងស្តារសណ្តាប់ធ្នាប់ឡើងវិញ។

នាយកដ្ឋានប៉ូលិសម៉ុងតេណេហ្គ្រោ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ប្រជាពលរដ្ឋត្រូវបានអំពាវនាវឱ្យនៅស្ងៀមស្ងាត់ និងមិនឱ្យចេញពីផ្ទះ ក្នុងពេលដែលការស៊ើបអង្កេតនិងការស្វែងរកកំពុងដំណើរការ”

LEAVE A REPLY

Please enter your comment!
Please enter your name here