កម្លាំងតួកគីសម្លាប់ភេរវករ ៣.០០០នាក់នៅស៊ីរី និងអ៊ីរ៉ាក់ក្នុងឆ្នាំ២០២៤

0

ប្រទេសតួកគី៖ មន្ត្រីយោធាបាននិយាយនៅថ្ងៃព្រហ្បតិ៍នេះថា កម្លាំងសន្តិសុខ “បានសម្លាប់ក្រុមភេរវករ”  មិនតិចជាង៣.០០០ពាន់នាក់ក្នុងប្រតិបត្តិការយោធាឆ្លងព្រំដែននៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអង់ការ៉ា អ្នកនាំពាក្យក្រសួងការពារជាតិតួកគីលោក ហ្សេគី អាកធួក បាននិយាយថា កម្លាំងតួកគីក្នុងឆ្នាំ២០២៤ “បានសម្លាប់ក្រុមភេរវករ” ៣០៧០នាក់ក្នុងនោះមាន១៥៧៩នាក់នៅភាគខាងជើងប្រទេសស៊ីរី និង១៤៩១នាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “សម្លាប់” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។

លោកបានបន្ថែមថា “ក្រុមភេរវករ” សរុប ៤៩នាក់​ ត្រូវបាន “សម្លាប់” ក្នុងរយៈពេលតែមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ពីឈ្មោះក្រុមដែលពួកគេមានទំនាក់ទំនងជាមួយនោះទេ។

កម្លាំងសន្តិសុខតួកគីបានរកឃើញរូងភ្នំរបស់ក្រុមភេរវករដែលមានផ្នែកៗជាច្រើនដែលមានផ្ទុកអាវុធជាច្រើនដើម គ្រាប់រំសេវ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងតំបន់ប្រតិបត្តិការខ្លរឡក់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមលោកអាកធួក។

ប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០២២ ដើម្បីបំផ្លាញទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់។ បន្ទាប់ពីត្រូវបានចាត់ទុកថាជាអង្គភាពភេរវករដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប គណបក្សពលករឃឺដ បាន​ធ្វើ​ការ​បះបោរ​ជា​ច្រើន​ទសវត្សរ៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី។

នៅភាគខាងជើងប្រទេសស៊ីរី កងកម្លាំងតួកគេបានធ្វើប្រតិបត្តិការយោធាចម្រុះដោយកំណត់គោលដៅលើអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) ដែលក្រុងអង់ការ៉ាបានចាត់ទុកថាជាសាខារបស់គណបក្សពលករឃឺដ។

ប្រទេសតួកគីបាននិយាយថា យុទ្ធនាការទាំងនេះមានគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងសន្តិសុខដែលចេញពីតំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here