ប្រទេសស៊ីរី៖ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា គ្រាប់បែកបង្កៃក្នុងរថយន្តមួយគ្រាប់បានផ្ទុះឡើងនៅតំបន់ប្រជុំជន ថែល រ៉ីហ្វាត ភាគខាងជើងទីក្រុងអាឡិបប៉ូ នៅថ្ងៃអង្គារ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់រងរបួសក្នុងនោះមានក្មេងម្នាក់។
រថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុស្របពេលមានការដាក់ពង្រាយកម្លាំងសន្តិសុខ។
ពុំមានក្រុមណាមួយចេញមុខអះអាងភ្លាមៗទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ថ្មីៗនេះបង្ហាញថា កងទ័ពជាតិស៊ីរី ដែលជាក្រុមយោធាគាំទ្រដោយតួកគីបានចូលទៅដល់ទីក្រុង ថែល រ៉ីហ្វាត កាលពីថ្ងៃអង្គារ ដែលនេះគឺជាផ្នែកមួយនៃការវាយប្រហារដើម្បីប្រឆាំងនឹងគណបក្សពលករឃឺដ និងអង្គភាពការពារប្រជាជនឃឺដស៊ីរី ដែលអង្គភាពទាំង២នេះត្រូវបានប្រទេសតួកគីចាត់ទុកថាជាអង្គការភេរវករ៕