ជនជាតិអ៊ីស្រាអែល២នាក់របួសក្នុងការវាយប្រហារភេរវកម្មដែលចូលរួមដោយ ISIS

0

សេចក្តីប្រកាសមួយមានខ្លឹមសារថា អ្នកដំណាងអគ្គកុងស៊ុលអ៊ីស្រាអែលក្នុងក្រុងហោស្តុន កំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវអ័រលែន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហ្គីឌៀន សារ។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា មនុស្ស១៥នាក់​ត្រូវបានសម្លាប់នៅពេលដែលរថយន្តភីកអាប់មួយគ្រឿងដែលមានទង់របស់ក្រុមសម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅលើរ៉ឺម៉កសណ្តោងមានចេតនាបើករថយន្តសំដៅទៅបុកហ្វូងមនុស្សលើផ្លូវបួរប៊ុន ក្នុងទីក្រុងញូវ អ័លែន កាលពីព្រឹកថ្ងៃពុធ។ ជនសង្ស័យបានបើក “ក្នុងល្បឿនលឿនបំផុត”  ហើយបន្ទាប់មកបានបាញ់រះលើសមត្ថកិច្ចមូលដ្ឋាន។

FBI បង្ហាញឈ្មោះជនសង្ស័យមានឈ្មោះថា ស្ហាមសូដ ឌីន ចាបារ អាយុ៤២ឆ្នាំ ជាជនជាតិអាមេរិក និងជាអតីតយុទ្ធជនមកពីតំបន់ ហៀរ៉ាស់ រដ្ឋតិចសាស់។

ភ្នាក់ងារ FBI ជឿថា គាត់មិនមែនធ្វើការងារនេះតែម្នាក់ឯងនោះទេ។

យោងតាមការរាយការណ៍របស់ CNN បានឲ្យដឹងថា លោក អាលេធៀ ដូនខេន ជំនួយការភ្នាក់ងារពិសេស FBI និយាយក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃពុធ ថា “យើងមិនជឿថា លោក ចាបារ ទទួលខុសត្រូវលើរឿងនេះតែឯងនោះទេ។ យើងនឹងតាមរកចាប់អ្នកនៅពីក្រោយ រួមទាំងបុគ្គលទាំងឡាយណាដែលជាសហការីរបស់គាត់”

លោក ដូនខេន បានបន្ថែមថា FBI កំពុងធ្វើការស៊ើបអង្កេតលើ “សមាគមដែលមានសក្តានុពលរបស់ប្រធានបទ និងសាខាជាមួយអង្គការភេរវកម្ម”

NBC បានរាយការណ៍ថា អាជ្ញាធរនៅតែបន្តធ្វើការលើព័ត៌មានសាវតា និងប្រវត្តិធ្វើដំណើររបស់គាត់។

ភ្នាក់ងារបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា FBI បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតហេតុការណ៍នេះ“ជាអំពើរភេរវកម្ម”

LEAVE A REPLY

Please enter your comment!
Please enter your name here