យោធាអ៊ីស្រាអែល​បាននិយាយថាបានសម្លាប់មេដឹកនាំហាម៉ាសក្នុងតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានសម្លាប់លោក ហ៊ូសាម ស្ហាវ៉ាន ដែលគេស្គាល់ថាជាប្រធានសន្តិសុខផ្ទៃក្នុងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពេញមួយយប់លើតំបន់មនុស្សធម៌។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឱ្យដឹងថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើលោក ស្ហាវ៉ាន នៅពេលដែលគាត់នៅក្នុងតំបន់មនុស្សធម៌ ខាន យូនីស ជាកន្លែងដែលជនភៀសខ្លួនប៉ាលីស្ទីនស្វែងរកទីជម្រក។

យោធាបានបន្ថែមទៀតថា ក្រោយមកនៅថ្ងៃព្រហស្បតិ៍ គ្រាប់រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ចេញពីភាគខាងត្បូងតំបន់ ហ្កាហ្សា សំដៅទៅសហគមន៍អ៊ីស្រាអែល ដែលគ្រាប់រ៉ូកែតមួយគ្រាប់នេះត្រូវបានស្ទាក់ចាប់ និងពុំមានរបាយការណ៍ភ្លាមៗអំពីអ្នករបួស​ ឬការខូចខាតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here