កិច្ចប្រជុំពង្រឹងការងាររបស់ការិយាល័យអប់រំ និងទំនាក់ទំនងសាធារណៈរបស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋន គ.ជ.ប.ភ

0

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានកិច្ចប្រជុំពិភាក្សាពង្រឹងការងារក្នុង ការិយាល័យអប់រំ និងទំនាក់ទំនងសាធារណៈដែលប្រារព្វឡើងនៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ទីតាំងអគ្គស្នងការនរគបាលជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម បុឹល ច័ន្ទវីរៈ សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាដោយមានការចូលរួមពីប្រធាន និងអនុប្រធានការិយាល័យរបស់នាយកដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានអង្គប្រជុំបានកោតសរសើរចំពោះការងារផ្សព្វផ្សាយព័ត៌មានអន្តរជាតិពាក់ព័ន្ធអំពើភេរវកម្មជាខេមរៈភាសារដែលធ្វើកន្លងមក ហើយត្រូវពង្រឹងការងារនេះបន្ថែមទៀតក្នុងឆ្នាំ២០១៦ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿថាព័ត៌មានដែលចេញពី លេខាធិការដ្ឋាន គ.ជ.ប.ភ គឺពិតអាចជឿទុកចិត្តបាន។

Meeting 20-11-15Meeting 20-11-15_1