ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៥
ប្រទេសរុស្ស៊ីកំណត់គោលដៅវាយប្រហារក្រុម ISIS ជាលើកដំបូងក្នុងប្រទេសស៊ីរីជាមួយការប្រើប្រាស់កាំជ្រួចមីស៊ីល Kalibr ចេញពីនាវាមុជទឹកក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសរុស្ស៊ី។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Sergei Shoigu ប្រាប់លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារថា កាំជ្រួចមីស៊ីល ៣M-៥៤ Kalibr បានបាញ់ចេញពីនាវាមុជទឹក Kilo-class diesel-electric “Rostov-on-Don”។ នាវាចម្បាំងប្រទេសរុស្ស៊ីដែលមានមូលដ្ឋានក្នុងសមុទ្រកាសព្យែន ( Caspain ) និងសមុទ្រមេឌីទែរ៉ាណេ ( Mediterranean ) បានបាញ់កាំជ្រួចមីស៊ីលស្រដៀងគ្នាគោលដៅលើក្រុមរដ្ឋអ៊ិស្លាម (IS, ISIS/ISIL) កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែលប្រទេសរុស្ស៊ី កំណត់គោលដៅវាយប្រហារមកលើក្រុម ISIS ចេញពីនាវាមុជទឹកនៅក្នុងប្រទេសស៊ីរីនោះ។ លោកនិយាយថា កាំជ្រួចមីស៊ីលកំណត់ទីតាំងសំខាន់ពីររបស់ក្រុមភេរវករនៅក្នុងទឹកដី Raqqa។ យើងអាចនិយាយជាមួយនឹងជំនឿចិត្តថាឃ្លាំងរំសេវនិងជារោងចក្រផលិតមីនព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ក្រុម ISIS ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃអង្គារ ប្រភពមួយពីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបានបង្ហាញថានាវាមុជទឹក Rostov-on-Don ដែលបំពាក់ដោយកាំជ្រួចមីស៊ីល Kalibr សម័យទំនើបរបស់រុស្ស៊ីបានបង្ហាញខ្លួននៅជិតឆ្នេរនៃប្រទេសស៊ីរី។ លោក Shoigu បានថ្លែងថា កាលពី ៣ ថ្ងៃមុនកងទ័ពអាកាសរុស្ស៊ីបានអនុវត្តការវាយប្រហារជាង ៣០០ ជើងដែលបានវាយប្រហារលើគោលដៅរបស់ក្រុមភេរវករចំនួន ៦០០កន្លែង។ កាលពី ៣ថ្ងៃមុនប្រតិបត្ដិការដែលមានយន្តហោះ Tu-២២ ព្រមទាំងយន្តហោះចម្បាំងពីមូលដ្ឋានទ័ពអាកាស Khmeimim។ ជារួមយើងបានអនុវត្តការហោះហើរ ៣០០ជើងនិងវាយប្រហារ ៦០០ គោលដៅ។ ថ្លែងទៅកាន់ប្រធានាធិបតី លោក Shoigu បាននិយាយផងដែរអំពីការថតការហោះហើររបស់យន្តហោះរុស្ស៊ី Su ២៤ ដែលបានបាញ់ទម្លាក់ដោយប្រទេសទួរគីនៅជិតព្រំដែនស៊ីរីនិងទួរគីដែលរកឃើញនិងបង្ហាញទៅកាន់លោកពូទីន។ លោកប្រធានាធិបតីពូទីនប្រាប់លោក Shoigu ថាការថតនេះគួរតែបង្ហាញនៅពេលមានវត្តមានអ្នកជំនាញអន្តរជាតិ។ គួរបញ្ជាក់ផងដែរថាប្រទេសរុស្ស៊ីចាប់ផ្តើមវាយប្រហារតាមអាកាសមកលើពួកសកម្មប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) និងក្រុមភេរវជនដទៃទៀតនៅក្នុងប្រទេសស៊ីរីចាប់តាំងពីថ្ងៃទី ៣០ ខែកញ្ញា។