ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥
អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកម្នាក់បានឱ្យដឹងថាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម IS បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។ Muwaffaq Mustafa Mohammed al-Karmoush, aka Abu Salah និងថ្នាក់ដឹកនាំជាន់ខ្ពស់ ២ រូបទៀតបានស្លាប់នៅក្នុងការវាយប្រហារដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមចម្រុះនេះចាប់ផ្តើមការវាយប្រហារតាមអាកាសប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ហើយក្នុងពេលថ្មីៗនេះក៏បានសម្លាប់មេដឹកនាំម្នាក់របស់ក្រុម IS នៅក្នុងប្រទេសលីបីផងដែរ។ Abu Salah ឬក៏ Muwaffaq Mustafa Mohammed al-Karmoush បានស្លាប់បន្ទាប់ពីយន្តហោះ F-១៥ កំណត់គោលដៅវាយប្រហារលើបរិវេណភាគខាងកើតនៃទីក្រុង Derna កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។