ផ្ទុះគ្រាប់បែកកណ្ដាលក្រុងកាប៊ុលជាការវាយប្រហារអត្តឃាតដោយពួកតាលីបង់

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១១ ខែ​ ធ្នូ ឆ្នាំ ២០១៥

គ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុះនៅក្បែរស្ថានទូតអេស្ប៉ាញប្រចាំរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ។ យោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះអោយដឹងថាការប៉ះទង្កិចគ្នារវាងកាំភ្លើងបានកើតឡើង ហើយបន្ទាប់ពីការផ្ទុះ ពួកតាលីបង់អះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy និយាយថាការវាយប្រហារនៅស្រុក Sherpoor ក្រុងកាប៊ុល ( Kabul ) នេះជាការវាយប្រហារភេរវកម្មដែលទំនងហាក់ដូចជាបានកំណត់គោលដៅវាយប្រហារផ្ទះសំណាក់នៅក្បែរស្ថានទូត។ ទោះបីជារដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានមិនទាន់អាចបញ្ជាក់អំពីចំនួនអ្នកស្លាប់និងរងរបួសតែយោងតាមព័តមានពីរដ្ឋាភិបាលប្រទេសអេស្ប៉ាញនិងក្រុមផ្តល់ជំនួយបានបញ្ជាក់ថាយ៉ាងហោចណាស់មានមនុស្ស ៨នាក់រងរបួស។ ក្រុមតាលីបង់ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលបានកាន់កាប់ភាគច្រើននៃប្រទេសនេះមុនពេលការលុកលុយមុនឆ្នាំ ២០០១ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះបានអះអាងទទួលខុសត្រូវចំពោះ ការវាយប្រហារអត្តឃាត នៅផ្ទះសំណាក់មួយកន្លែងក្នុងតំបន់ Sherpoor ក្រុងកាប៊ុល ( Kabul ) នៅ ល្ងាចថ្ងៃសុក្រម្សិលមិញនេះ។ ស្នូរកាំភ្លើងបន្លឺឡើងបន្ទាប់ពីការផ្ទុះ។ លោក Rajoy និយាយប្រាប់អ្នកកាសែតនៅកំពង់ផែក្រុង Alicante ប្រទេសអេស្ប៉ាញថា មានមន្ត្រីប៉ូលិសអេស្ប៉ាញម្នាក់រងរបួស។
រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីពេទ្យដែលមានចម្ងាយប្រមាណ ៧០០ ម៉ែត្រពីស្ថានទូតអេស្ប៉ាញដែលជាជំនួយរបស់អង្គការមួយរបស់ប្រទេសអ៊ីតាលី បានអោយដឹងថាខ្លួនបានទទួលអ្នករបួសអាហ្គានីស្ថានចំនួន ៧នាក់បន្ទាប់ពីការវាយប្រហារនេះ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា បុគ្គលិកស្ថានទូតអេស្ប៉ាញស្ថិតនៅកន្លែងមានសុវត្ថិភាព ហើយក្រុមមន្ត្រីនៅតែបន្តព្យាយាមស្រាវជ្រាវអំពីករណីនេះ។

Afganistan 12-12-15