រដ្ឋ Los Angeles៖​ សាលារៀនបើកដំណើរការជាធម្មតាបន្ទាប់ពីមានការគំរាមគំហែង

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៦ ខែ​ ធ្នូ ឆ្នាំ ២០១៥

ក្រុមមន្រ្តីក្រុងបានអោយដឹងថាសាលារៀនក្នុងទីក្រុង Los Angeles មានសុវត្ថិភាពទេហើយនឹងបើកដំណើរការជាធម្មតានៅថ្ងៃពុធនេះ។ ថ្នាក់សិក្សាសម្រាប់សិស្សនិស្សិតប្រមាណជា ៦៥០.០០០ នាក់បានបិទកាលពីថ្ងៃអង្គារបន្ទាប់ពីមានការគំរាមតាមរយៈការផ្ងើរអ៊ីមែល។ មេប៉ូលីសប្រចាំតំបន់លោក Steven Zipperman បានអោយដឹងថានៅទីក្រុង Los Angeles ក្រុមមន្រ្តីជាង ២,៧០០ នាក់បានចេញប្រតិបត្តិការដោយដើរទៅកាន់សាលារៀននិមួយៗជាង ១៥០០​ កន្លែងដើម្បីស្វែងរកគ្រឿងផ្ទុះឬអាវុធ។ លោក Steve Zimmer ប្រាប់អ្នកកាសែតកាលពីម្សិលមិញថាពេលនេះយើងអាចប្រកាសដោយសរុបប្រាប់អ្នកនិងប្រាប់សហគមន៍ថាសាលារៀនទាំងអស់គឺមានសុវត្ថិភាព ហើយយើងអាចបើកដំណើរការសាលារៀនទាំងអស់នៅទីក្រុង Los Angeles នៅព្រឹកថ្ងៃស្អែកនេះ។ អភិបាលក្រុង Los Angles លោក Eric Garcetti បានឱ្យដឹងថា អាជ្ញាធរមិនទាន់ដឹងថានរណាជាអ្នកគំរាមកំហែងនេះទេ ហើយ FBI បានកំណត់ថាវាជារឿងដែលមិនគួរជឿ។ សមាជិកគណៈកម្មាធិស៊ើបការណ៍ម្នាក់បាននិយាយថាវាអាចជាការបោកបញ្ឆោតឬក៏ជាអ្វីមួយដែលបង្កើតឡើងដើម្បីរំខានដល់សាលានានានៅក្នុងទីក្រុង។ គួរបញ្ជាក់ផងដែរថាការគំរាមកំហែងស្រដៀងគ្នានេះក៏កើតឡើងនៅទីក្រុងញូវយ៉កផងដែរ តែសាលាទាំងនោះមិនបានបិទទ្វានោះទេ។

LA 16-12-15