៣០នាក់ស្លាប់ ២០នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមបូកូហារ៉ាមក្នុងប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ​ ធ្នូ ឆ្នាំ ២០១៥

ពួកសកម្មប្រយុទ្ធ បូកូហារ៉ាម បានវាយប្រហារភូមិ ៣កន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ាដែលបានសម្លាប់មនុស្ស ៣០នាក់ និង ២០នាក់ផ្សេងទៀតរងរបួស។ ក្រុមអ៊ិស្លាមនេះត្រូវបានគេរាយការណ៍ថាបានប្រើកាំបិតកាប់សំលាប់ជនរងគ្រោះ។ លោក Mustapha Karimbe ជនស៊ីវិលម្នាក់ដែលបានជួយយោធាជាតិប្រទេសនីហ្សេរីយ៉ាប្រយុទ្ធប្រឆាំងនឹងក្រុមបូកូហារ៉ាមបានអោយដឹងថាភាគច្រើននៃជនរងគ្រោះដែលស្លាប់ និងភាគច្រើននៃអ្នករងរបួសនោះ​គឺទទួលការឈឺចាប់ដោយការកាប់ដោយកាំបិត។ ការវាយប្រហារទៅកាន់ភូមិទាំង ៣ ដែលមានភូមិក Warwara ភូមិ Mangari និងភូមិ Bura-Shika នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលភូមិទាំងអស់នេះស្ថិតនៅក្នុងរដ្ឋប័រណូ (Borno) ក្បែរ Buratai ដែលជាស្រុកកំណើតរបស់ប្រមុខយោធាជាន់ខ្ពស់របស់ប្រទេសនីហ្សេរីយ៉ាលោក Tukur Yusuf Buratai។ ភាគច្រើននៃជនរងគ្រោះដែលមានចំនួនសរុប ២០ នាក់នោះត្រូវបានក្រុមនេះសម្លាប់នៅក្នុងភូមិ Warwara និង៦នាក់ផ្សេងទៀតត្រូវសម្លាប់នៅភូមិ Bura-Shika ហើយ ៤នាក់ទៀតក្នុងភូមិ Mangari នេះបើយោងតាមសាក្សី។ ក្រុមភេរវកម្មបូកូហារ៉ាម ដែលមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សច្រើនជាងក្រុមរដ្ឋអ៊ិស្លាម (IS, ISIS/ISIL) ដោយអះអាងថាបានសម្លាប់ជីវិតមនុស្សចំនួន ៦,៦៤៤ នាក់បើប្រៀបធៀបទៅក្រុម ISIS គឺចំនួន ៦,០៧៣ នាក់ប៉ុណ្ណោះ។

Nigeriya 16-12-15Nigeriya 16-12-15_1Nigeriya 16-12-15_2