សមាជិកសភាទួរគីប្រឈមមុខនឹងការចោទប្រកាន់ក្បត់ជាតិ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ​ ធ្នូ ឆ្នាំ ២០១៥

ការស៊ើបអង្កេតលើករណីអំពើក្បត់ជាតិមួយត្រូវបានធ្វើឡើងលើសមាជិកសភាប្រទេសទួរគីម្នាក់ដែលត្រូវចោទប្រកាន់ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មាន RT ដែលថាក្រុមសកម្មប្រយុទ្ឋជីហាដរដ្ឋអ៊ីស្លាមបានបញ្ជូនឧស្ម័នគីមីទៅស៊ីរីឆ្លងកាត់ប្រទេសទួរគី។
ការិយាល័យស៊ើបអង្កេតទីក្រុងអង់ការ៉ា (Ankara) បានបើករឿងក្តីប្រឆាំងនឹងសមាជិកសភាទីក្រុងអ៊ីស្តង់ប៊ុលលោក Eren Erdem នៃគណបក្សសាធារណរដ្ឋប្រជាជន (CHP) បន្ទាប់ពីកិច្ចសំភាសន៍របស់លោកអំពីឧស្ម័នគីមីដែលចាក់ផ្សាយកាលពីថ្ងៃចន្ទ។ សារធាតុ និងសម្ភារៈអាវុធគីមីត្រូវបានបញ្ជូនទៅកាន់ប្រទេសទួរគីនិងដាក់នៅក្នុងជំរំរបស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី ដែលស្គាល់ថាជាអ៊ីរ៉ាក់ អាល់កៃដា កាលពីមុននោះ។ លោក Erdem បញ្ជាក់ថាសារធាតុគីមីដែលប្រើប្រាស់សម្រាប់ផលិតអាវុធនេះមិនមែនមានប្រភពមកពីប្រទេសទួរគីនោះទេ។ សារធាតុនិងសម្ភារៈទាំងអស់ទិញមកពីអឺរ៉ុប។ ស្ថាប័ននានានៃលោកខាងលិចគួរតែសួរខ្លួនឯងអំពីទំនាក់ទំនងនេះ។ លោកខាងលិចដឹងច្បាស់ណាស់ថានរណាជាអ្នកអនុវត្តការវាយប្រហារឧស្ម័នគីមីនៅក្នុងប្រទេសស៊ីរីនោះ។ ដូចដែរប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសទួរគីបានរាយការណ៍កាលពីថ្ងៃពុធថាការិយាល័យរដ្ឋអាជ្ញាគ្រោងនឹងបញ្ជូនសេចក្តីសង្ខេបនៃដំណើរការនីតិវិធីមួយទៅកាន់ក្រសួងយុត្តិធម៍នៅថ្ងៃព្រហស្បតិ៍។ សេចក្ដីសង្ខេបអាចនឹងត្រូវបញ្ជូនទៅកាន់សភាប្រទេសទួរគីដែលអាចនឹងមានការបោះឆ្នោតដើម្បីដកអភ័យឯកសិទ្ធិសភារបស់លោក Erdem។ លោកបានអះអាងថាលោកបានទទួលការគំរាមកំហែងសម្លាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមខណៈដែលកិច្ចសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មាន RT ត្រូវផ្សាយចេញ ដោយបានបង្ហាញថា អង្គការ Turkish paramilitary Ottoman Hearths បានបង្ហោះអាសយដ្ឋានផ្ទះរបស់លោកនៅលើ Twitter ដើម្បីបើកការវាយប្រហារ។ សមាជិកសភាម្នាក់នេះបាននិយាយថាខ្ញុំត្រូវគេគំរាមសម្លាប់ពីព្រោះខ្ញុំបានបង្ហើបរឿងដែលទាក់ទងទៅនឹងកិត្យានុភាពរបស់ប្រទេសរបស់ខ្ញុំ។ ការចោទប្រកាន់អំពីពាណិជ្ជករជនជាតិទួរគីដែលមានការពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ដល់ក្រុមរដ្ឋអ៊ិស្លាម (IS, ISIS/ISIL) ជាមួយនិងឧស្ម័នពុលនិងសារធាតុផ្សេងទៀតដែលត្រូវការសម្រាប់អាវុធគីមីនោះ លោ Erdem បានអះអាងថាសេចក្តីថ្លែងការណ៍នេះធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតរបស់តុលាការក្នុងប្រទេសទួរគីកាលពីឆ្នាំ ២០១៣ ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារដោយឧស្ម័នគីមីនៅក្នុងប្រទេសស៊ីរីបានកើតឡើងនៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០១៣ នៅហ្គូតាជាយខាងក្រៅនៃក្រុងដាម៉ាស។ គ្រាប់រ៉ូកែតដែលមានផ្ទុកឧស្ម័នគីមីត្រូវបាញ់ហើយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ក្នុងនោះមានកុមារមិនតិចជាង ៤២៦នាក់ទេ។

Turkey 17-12-15_2

Turkey 17-12-15_1