សាលាក្រុងច្បារមន៖ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ ឃុនវីរក្ស អភិបាលរងខេត្តតំណាងឯកឧត្ដមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរង លោកនាយករដ្ឋបាលសាលាក្រុង លោក លោកស្រីនាយករងរដ្ឋបាលសាលាក្រុង លោកអធិការ/មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំណុះឲ្យ អង្គភាពក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងច្បារមន ៕

















