សាលាស្រុកគង ពិសី៖ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវធីចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺតំណាងឯកឧត្ដមអភិបាលខេត្ត និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរង លោកនាយករដ្ឋបាលស្រុក លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំណុះឲ្យ អង្គភាពក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកគង ពិសីផងដែរ៕



















