ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥
រដ្ឋមន្រ្តីការបរទេសប្រទេសរុស្ស៊ីបាននិយាយថាលោកជឿជាក់ថាវាអាចទៅរួចក្នុងការបង្កើតរដ្ឋាភិបាលអន្តរកាលបង្រួបបង្រួមមួយក្នុងប្រទេសស៊ីរីក្នុងរយៈពេល ៦ខែ និងធ្វើការបោះឆ្នោតជាតិក្នុងរយៈពេល ១៨ខែនោះ។ លោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បាននិយាយបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការសន្តិភាពស៊ីរី។ បន្ទាប់ពីការអនុម័តជាឯកច្ឆន្ទនៃការដោះស្រាយផែនទីបង្ហាញផ្លូវប្រទេសស៊ីរីកាលពីថ្ងៃសុក្រកន្លងមក លោក Lavro បានប្រាប់អ្នកកាសែតអំពីសារៈសំខាន់ដែលគណបក្សទាំងអស់ត្រូវចូលរួមនៅក្នុងកិច្ចពិភាក្សានេះ។ លោក Lavro និយាយនៅក្នុងទីក្រុង New York ថាមានតែការប្រមូលផ្តុំគ្នានោះទេដែលអាចមានឥទ្ធិពលលើអ្វីដែលកំពុងកើតឡើង ដែលយើងអាចសម្រេចបាននូវលទ្ធផលល្អជាងនេះ ។ លោក Kerry បានប្រាប់អ្នកកាសែតថាការចរចារវាងរដ្ឋាភិបាលស៊ីរីនិងបក្សប្រឆាំងទំនងជាចាប់ផ្តើមនៅពាក់កណ្តាលខែមករាខាងមុខនេះ។ លោកក៏បានបញ្ជាក់ពីដំណើរការនៃអ្វីដែលបានសម្រេចដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយថានេះជាលើកដំបូងចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម អង្គការសហប្រជាជាតិអាចណែនាំអំពីផែនទីបង្ហាញផ្លូវមួយដើម្បីនាំយកមកនូវដំណោះស្រាយដោយសន្តិវិធីតាមរយៈដំណើរការនយោបាយ។ លោក Lavrov បានរំលឹកថាប្រជាជនស៊ីរីខ្លួនឯងជាអ្នកកំណត់អនាគតនៃប្រទេសរបស់ខ្លួន។ មនុស្សគ្រប់រូបយល់ស្របតាមគោលការណ៍នេះប៉ុន្តែមិនមែនទាំងអស់នោះទេដែលមានឆន្ទៈបែបនេះ។ លោក Lavrov បានបន្ថែមទៀតថា មិនមែនទាំងអស់នោះទេដែលផ្ដល់ដំណោះស្រាយយោធានៅក្នុងប្រទេសស៊ីរី ដែលនេះ សម្រាប់ពួកយើងគឺជារឿងដែលមិនអាចទទួលយកបាន។ លោកពន្យល់ថាការដោះស្រាយបានអះអាងពីគោលការណ៍ទាំងអស់ដែលបានដាក់ដំណើរការនៅក្នុងទីក្រុង Vienna ដោយរៀបរាប់ថាវាជាជំហានសំខាន់មួយ។ លោក Lavrov និយាយថាការទទួល ជោគជ័យសំខាន់បំផុតនោះគឺឯកសាររបស់ក្រុង Vienna បានអនុវត្តចូលទៅក្នុងច្បាប់អន្តរជាតិជាមួយនឹងដំណោះស្រាយនេះ។ យើងមានកិច្ចពិភាក្សាអំពីរបៀបក្នុងការធ្វើដំណើឆ្ពោះទៅមុខជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗ។ ក្នុងលក្ខខណ្ឌនៃជោគវាសនារបស់ប្រធានាធិបតីប្រទេសស៊ីរី លោក បាសាអាល់អាសាដ លោក Lavrov បានសង្កត់ថាប្រទេសរុស្ស៊ីមិនអាចគាំទ្រវិធីសាស្រ្តដែលអនុញ្ញាតឱ្យប្រទេសមួយផ្សេងទៀតជាអ្នកសម្រេចចិត្តលើអនាគតនៃប្រទេសណាមួយឡើយ។