ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថាគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងរថយន្ដយោធានៅក្នុងស្រុក Mazzeh ក្នុងរដ្ឋធានីដាម៉ាកាស (Damascus) ប្រទេសស៊ីរី។ ការរាយការណ៍បានពិពណ៌នាថាមានថ្លុកឈាមនៅលើរថយន្ដក្រុង និងអ្នកដំណើរត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថាគ្រាប់បែកឆ្នៃត្រូវបានប្រើជាញឹកញាប់ដោយកងកម្លាំងរដ្ឋអ៊ិស្លាមក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលប្រទេសស៊ីរី។