មនុស្សរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារដោយសង្ស័យថាធ្វើឡើងដោយរុស្ស៊ី

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ ២០១៥

យោងតាមសកម្មជននិងប្រជាពលរដ្ឋក្នុងតំបន់អោយដឹងថាយ៉ាងហោចណាស់មនុស្ស ៤៣នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលគេជឿថាធ្វើឡើងដោយយន្តហោះចម្បាំងប្រទេសរុស្ស៊ីនៅក្នុងទីក្រុងអ៊ីដលីប (Idlib) ប្រទេសស៊ីរី។ របាយការណ៍បញ្ជាក់ថាទីផ្សារ គេហដ្ឋាននិងសំណង់អគារផ្សេងៗត្រូវបានវាយប្រហារ។ កម្មករស៊ីវិលការពារជាតិម្នាក់និយាយថាសាកសពជាច្រើនកំពុងទាញចេញពីគំនរបាក់បែក។ ប្រទេសរុស្ស៊ីមិនបានបញ្ជាក់ថាខ្លួនជាអ្នកអនុវត្តការវាយប្រហារនៅក្នុងតំបន់នោះទេ។ គួរបញ្ជាក់ផងដែរថាប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនដើម្បីគាំទ្រដល់លោកប្រធានាធិបតី Bashar al-Assad តាំងពីខែកញ្ញាមកម្លេះ។ ដោយនិយាយថាការវាយប្រហារនេះគឺកំណត់គោលដៅតែភេរវករ ពួកសកម្មប្រយុទ្ធជីហាដទាំងអស់ ពីក្រុមរដ្ឋអ៊ីស្លាម (IS) តែប៉ុណ្ណោះ ប៉ុន្តែសកម្មជននិយាយថាការវាយប្រហារនេះភាគច្រើនធ្វើមកលើក្រុមបះបោរដែលគាំទ្រដោយពួកបស្ចិមប្រទេស។ គណៈកម្មការសម្របសម្រួលក្នុងតំបន់ដែលជាបណ្តាញរបស់សកម្មជនប្រឆាំងនិងរបបនេះបាននិយាយថាមានមនុស្សជាង ១៧០នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាសង្គ្រាមក្នុងប្រទេសស៊ីរី ដែលឆ្ពោះទៅកាន់ឆ្នាំទីប្រាំរបស់ខ្លួននោះបានសម្លាប់មនុស្សជាង ២៥០,០០០នាក់និងបានជម្លៀសប្រជាជនរាប់លាននាក់ទៀតផង។

SYRI Conflict 21-12-15SYRI Conflict 21-12-15_1SYRI Conflict 21-12-15_2